អំពីយើង

រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់
ចាប់ដំណើរការ 2015

ទំនុកចិត្ត & គុណភាព

រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់-ម៉ាឡេស៊ី

រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់-ម៉ាឡេស៊ី គឺជារោងចក្រដែលបង្កើតមុនគេនិងឈានមុខ បង្អស់តាំងពីឆ្នាំ២០១៥ លើការផលិតទុយោ HDPE (ប៉ូលីអេទីឡែន) នៅប្រទេសកម្ពុជា។ រោងចក្រយើងខ្ញុំផ្ដោតសំខាន់លើ​ គុណភាព សុវត្ថិភាព និងអាយុកាលយូរអង្វែងរបស់ផលិតផល ដោយរោងចក្របានជ្រើសរើសយកវត្ថុធាតុដើម ដែលមានគុណភាពល្អបំផុត ដែលមានប្រភព ដើមពីប្រទេសសហភាពអារ៉ាប់រួម ជាមួយនឹងការទទួលស្គាល់តាមស្ដង់ដារអន្ដរជាតិ។ ចំពោះ ការផលិតរោងចក្របានត្រួតពិនិត្យលើផ្នែកគុណភាពយ៉ាងម៉ត់ចត់បំផុត រាល់គ្រប់ដំណាក់ កាលនៃការផលិត ដោយអ្នកជំនាញផ្នែកគុណភាព ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយគេបង្អស់ ស្របតាមស្ដង់ដារអន្ដរជាតិ ISO :4427 និងស្ដង់ដារម៉ាឡេស៊ី MS :1058 ។ ​ ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់-ម៉ាឡេស៊ី ក៏បាននាំចូលនូវផលិតផលគ្រឿងតំណ និងគ្រឿងបន្ទាប់បន្សំផ្សេងៗទៀតពីរោងចក្រដៃគូរដែលមានស្ដង់ដារច្បាស់លាស់។

“គុណភាព សុវត្ថិភាព សុខភាព អាយុកាលយូរអង្វែង”

មូលហេតុដែលអតិថិជនជ្រើសរើសរោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់យើងខ្ញុំជាដៃគូរ


ផលិតផលមានគុណភាពខ្ពស់
  • រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់-ម៉ាឡេស៊ី យើងខ្ញុំមានចក្ខុវិស័យក្នុងការផ្ដល់ជូននូវផលិតផលទុយោទឹកប៉ូលីអេទីឡែន HDPE PIPE PE100 របស់ប្រទេសកម្ពុជាតាមស្តង់ដាអន្ដរជាតិ ដែលប្រកបដោយគុណភាពខ្ពស់​ និងជឿទុកចិត្តបាន ព្រោះថារាល់ផលិតផលទុយោប៉ូលីអេទីឡែន ត្រូវបានត្រួតពិនិត្យ ដោយអ្នកជំនាញផ្នែកគុណភាពគ្រប់ដំណាក់កាល ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ចាប់តាំងពីការគ្រប់គ្រងគុណភាពវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច។

សេវាកម្មល្អប្រកបដោយទំនួលខុសត្រូវ
  • ការផ្ដល់សេវាកម្មមានភាពងាយស្រួល និងការរីកចម្រើនដល់អតិថិជនគឺជាគោលដៅចំបងរបស់ ក្រុមហ៊ុនភ្នំពេញប្លាស្ទិចប្រូដាក់-ម៉ាឡេស៊ី។ រោងចក្រយើងខ្ញុំមាន​ក្រុមអ្នកបច្ចេកទេសដែលមានជំនាញខ្ពស់ ក្នុងការប្រឹក្សាផ្ដល់យោបល់ និងផ្ដល់ជូនសេវាកម្មជាទីគាប់ចិត្តជូនអតិថិជន។ រីឯការដឹកជញ្ជូនក៏មានភាពរហ័សនិងជឿទុកបាន។ចិត្សបាន។

ចក្ខុវិស័យនិងបេសកកម្ម
  • ក្រុមហ៊ុនភ្នំពេញប្លាស្ទិចប្រូដាក់-ម៉ាឡេស៊ី យើងខ្ញុំមានការប្ដេជ្ញាយ៉ាងមុតមាំក្នុងការបំពេញរាល់តម្រូវការរបស់អតិថិជន។ ជាពិសេសយើងបាននិងកំពុងផលិតរាល់នូវប្រភេទ ទុយោប៉ូលីអេទីឡែន HDPE PIPE PE100 ដែលមានគ្រប់ទំហំ គ្រប់សំពាធ សមស្របតាមស្តង់ដា គុណភាពរបស់ម៉ាឡេស៊ី (MS1058) និងស្តង់ដាអន្ដរជាតិ (ISO4427)។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនភ្នំពេញប្លាស្ទិចប្រូដាក់-ម៉ាឡេស៊ី ក៏បាននាំចូលនូវផលិតផលគ្រឿងតំណរ និងផលិតផលផ្សេងៗទៀតផងដែរ។ ដូចនេះយើងមានភាពជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុនភ្នំពេញប្លាស្ទិចប្រូដាក់ នឹងនាំមកនូវភាពជោគជ័យដល់មុខជំនួញលោកអ្នក។

វិញ្ញាបនប័ត្ររបស់យើង