ទុយោ HDPE

លក្ខណៈពិសេសរបស់ទុយោប៉ូលីអេទីឡែន៖

ងាយស្រួលក្នុងការបត់បែន និងមានទំងន់ស្រាល

ទុយោ HDPE របស់រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់ យើងខ្ញុំមានទំងន់ស្រាលនិងងាយស្រួលក្នុងការបត់បែន ដែលបង្កភាពងាយស្រួលដល់ការដឹកជញ្ជូន និងតម្លើង។ ដូចនេះអ្នកប្រើប្រាស់អាចចំណេញលើការចំណាយក្នុងការដឹកជញ្ជូន។ ទំហំទុយោមួយចំនួន អាចផលិតជាទុយោកង ដែលផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ស្ថានភាពដីមិនរៀបស្មើ។

ងាយស្រួលក្នុងការតម្លើង

ទុយោ HDPE មានលក្ខណៈពិសេសក្នុងការងាយស្រួលក្នុងការតម្លើងជាងប្រភេទទុយោដទៃទៀត ព្រោះរាល់តភ្ជាប់ពីទុយោមួយទៅទុយោមួយទៀតអាចធ្វើឡើងតាមវិធីសាស្រ្ដជាច្រើន ដូចជាការប្រើប្រាស់គ្រឿងតំណប្រភេទអ៊ុតស៊ក ប្រភេទមួល ប្រភេទអ៊ុតអេឡិចត្រូនិច និងប្រភេទអ៊ុតទល់មុខ។ គ្រឿងតំណទាំងនេះ សុទ្ធជាផលិតផលមានគុណភាពខ្ពស់ ធានាបាននូវភាពជាប់រឹងមាំ និងមិនជ្រាបទឹក។

តម្លៃសមរម្យ និងមានអាយុកាលយូរអង្វែង

ដោយសារអាយុកាលយូរអង្វែងរបស់ផលិតផលទុយោប៉ូលីអេទីឡែនរបស់រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់ អ្នកប្រើប្រាស់អាចកាត់បន្ថយលើការចំណាយ ជាពិសេសអាចសន្សំសំចៃបានច្រើន បើប្រៀប

ធៀបនឹងប្រភេទទុយោដទៃទៀតលើទីផ្សារ។

ធន់នឹងសារធាតុគីមី និងភាពច្រេះ

ប្រភេទទុយោប៉ូលីអេទីឡែន HDPE PIPE PE100 មានលក្ខណៈពិសេសធន់នឹងសារធាតុគីមី ជាពិសេសមិនបង្កភាពច្រេះឡើយ។

លក្ខណៈលំហូរខ្ពស់

ភាពរលោងនៃផ្ទៃខាងក្នុងរបស់ទុយោប៉ូលីអេទីឡែន HDPE បានបង្កលក្ខណៈពិសេសដែលងាយស្រួលដល់លំហូរទឹក ល្អជាងប្រភេទទុយោដទៃទៀតដែលកាត់បន្ថយលំហូរនៃទឹកនៅពេលដែលប្រើប្រាស់។