ការចូលរួមតាំងពិព័រណ៍នានា

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់ បានចូលរួមសន្និបាតលើកទី១០ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិសេដ្ឋា បណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ​រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់ បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ តាមរយៈសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។