គ្រឿងតំណទុយោ

រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់ បានសហការជាមួយរោងចក្រផលិតគ្រឿងតំណនៅប្រទេសម៉ាឡេសុី ដើម្បីនាំចូលគ្រឿងតំណ ដែលមានស្ដង់ដាគោរពតាមបទដ្ឋានត្រឹមត្រូវ ដើម្បីបំពេញតម្រូវការប្រើប្រាស់ដល់អតិថិជន។

រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់ មានប្រភេទគ្រឿងតំណចំនួន៤ប្រភេទសមស្របតាមកាលៈទេសៈនៃការប្រើប្រាស់របស់អតិថិជន។

គ្រឿងតំណប្រភេទអ៊ុតស៊ក

ជាប្រភេទគ្រឿងតំណអ៊ុតស៊ក មានទំហំចាប់ពី២០មម ដល់ ៦៣មម។ គ្រឿងតំណប្រភេទនេះសាកសមសម្រាប់ប្រើក្នុងវិស័យសំណង់ ឬទីតាំងចង្អៀតក្នុងបេតុងជាដើម។

គ្រឿងតំណប្រភេទមួល

ជាប្រភេទគ្រឿងតំណមួល មានទំហំចាប់ពី២០មម ដល់ ១១០មម។ ហើយរបៀបតភ្ជាប់យើងត្រូវមួលដោយដៃ។ គ្រឿងតំណប្រភេទមួលនេះប្រើប្រាស់សម្រាប់បណ្ដាញជួសជុល ឬបណ្ដាញបន្លាស់ទី ឬក្នុងវិស័យកសិកម្មជាដើម។

គ្រឿងតំណប្រភេទអ៊ុតអេឡិចត្រូនិច

ជាប្រភេទគ្រឿងតំណអ៊ុតអេឡិចត្រូនិច មានទំហំចាប់ពី២០មម ដល់១០០០មម ហើយរបៀបតភ្ជាប់យើងត្រូវប្រើម៉ាសុីនអ៊ុតកម្ដៅរ៉េសុីស្ដង់។គ្រឿងតំណប្រភេទអ៊ុតអេឡិចត្រូនិចនេះសាកសមសម្រាប់ការជួសជុលបណ្ដាញទុយោកប់ដីរួច ឬបណ្ដាញទុយោថ្មី ឬក្នុងវិស័យសំណង់។

គ្រឿងតំណប្រភេទអ៊ុតទល់មុខ

ជាប្រភេទគ្រឿងតំណអ៊ុតស៊ក មានទំហំចាប់ពី២០មម ដល់ ៦៣មម។ គ្រឿងតំណប្រភេទនេះសាកសមសម្រាប់ប្រើក្នុងវិស័យសំណង់ រឺទីតាំងចង្អៀតក្នុងបេតុងជាដើម។