ទុយោ HDPE

លក្ខណៈពិសេសរបស់ទុយោប៉ូលីអេទីឡែន៖

ងាយស្រួលក្នុងការបត់បែន និងមានទំងន់ស្រាល
ផលិតផលទុយោប៉ូលីអេទីឡែន HDPE PIPE PE100 របស់រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់-ម៉ាឡេស៊ីយើងខ្ញុំមានទំងន់ស្រាល និងងាយស្រួលក្នុងការបត់បែន ដែលបង្កភាពងាយស្រួលដល់ការដឹកជញ្ជូន និងតម្លើង។​ ដូចនេះអ្នកប្រើប្រាស់អាចចំណេញលើការចំណាយក្នុងការដឹកជញ្ជូន។
ងាយស្រួលក្នុងការតម្លើង
ផលិតផលទុយោប៉ូលីអេទីឡែន HDPE PIPE PE100 មានលក្ខណៈពិសេស និងងាយស្រួលតម្លើងជាងប្រភេទទុយោដទៃទៀត ព្រោះថារាល់ការតភ្ជាប់ពីទុយោមួយទៅទុយោមួយ អាចធ្វើឡើងតាមវិធីសាស្រ្ដជាច្រើន( Butt fusion, Saddle fusion, Socket fusion, Electro fusion, etc.) ដែលអាចធានាបាននូវភាពជាប់រឹងមាំនិងមិនជ្រាបទឹក។
តម្លៃសមរម្យ និងមានអាយុកាលយូរអង្វែង
ដោយសារអាយុកាលយូរអង្វែងរបស់ផលិតផលទុយោប៉ូលីអេទីឡែនរបស់ រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់-ម៉ាឡេស៊ីអ្នកប្រើប្រាស់អាចកាត់បន្ថយលើការចំណាយ ជាពិសេសអាចសន្សំសំចៃបានច្រើនបើប្រៀបធៀបនឹងប្រភេទទុយោដទៃទៀតលើទីផ្សារ។
ធន់នឹងសារធាតុគីមី និងភាពច្រេះ
ប្រភេទទុយោប៉ូលីអេទីឡែន HDPE PIPE PE 100 មានលក្ខណៈពិសេសធន់នឹងសារធាតុគីមី ជាពិសេសមិនបង្កនូវភាពច្រេះឡើយ។
លក្ខណៈលំហូរខ្ពស់
ភាពរលោងនៃផ្ទៃខាងក្នុងរបស់ទុយោប៉ូលីអេទីឡែន HDPE PIPE PE 100 បានបង្កលក្ខណៈពិសេសនិងងាយស្រួលដល់លំហូរបស់ទឹកបើប្រៀបធៀបនឹងប្រភេទទុយោដទៃទៀតលើទីផ្សារ។