ប្រវត្ដិក្រុមហ៊ុន
រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់ គឺជារោងចក្រដែលបង្កើតមុនគេ និងឈានមុខបង្អស់តាំងពីឆ្នាំ២០១៥ លើការផលិតទុយោ HDPE (ប៉ូលីអេទីឡែន) នៅប្រទេសកម្ពុជា។ រោងចក្រយើងខ្ញុំផ្ដោតសំខាន់លើគុណភាព សុវត្ថិភាព សុខភាព និងអាយុកាលយូរអង្វែងរបស់ផលិតផល ដោយរោងចក្របានជ្រើសរើសយកវត្ថុធាតុដើមដែលមានគុណភាពល្អបំផុត ដែលមានប្រភពដើមពីប្រទេសសហភាពអារ៉ាប់រួម ជាមួយនឹងការទទួលស្គាល់តាមស្ដង់ដាអន្ដរជាតិ។ ចំពោះការផលិតរោងចក្របានត្រួតពិនិត្យលើផ្នែកគុណភាពយ៉ាងម៉ត់ចត់បំផុតរាល់គ្រប់ដំណាក់កាលនៃផលិតដោយអ្នកជំនាញផ្នែកគុណភាព ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយគេបង្អស់ ដោយស្របតាមស្ដង់ដាអន្ដរជាតិ ISO9001:2015 ISO:4427 និងស្ដង់ដាម៉ាឡេស៊ី MS:1058។
ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់ ក៏បានពង្រីកសក្ដានុពលលើការផលិតទុយោPE បន្ថែមទៀត ដោយក្នុងនោះមានទុយោPEសម្រាប់ប្រព័ន្ធទឹកស្អាត ទុយោPEសម្រាប់ប្រព័ន្ធលូ ទុយោPEសម្រាប់ប្រព័ន្ធស្រោចស្រព និងបន្ថែមការនាំចូលនូវគ្រឿងតំណគ្រប់ប្រភេទ។
មូលហេតុដែលអតិថិជនជ្រើសរើសរោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់យើងខ្ញុំជាដៃគូរ?
ផលិតផលមានគុណភាពខ្ពស់
រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់យើងខ្ញុំមានចក្ខុវិស័យក្នុងការផ្ដល់ជូននូវផលិតផលទុយោទឹកប៉ូលីអេទីឡែន (HDPE PIPE PE100) ក្នុងប្រទេសកម្ពុជាតាមស្តង់ដាអន្ដរជាតិ ដែលប្រកបដោយគុណភាពខ្ពស់ និងជឿទុកចិត្តបាន ព្រោះថារាល់ផលិតផលទុយោប៉ូលីអេទីឡែន ត្រូវបានត្រួតពិនិត្យ ដោយអ្នកជំនាញផ្នែកគុណភាពគ្រប់ដំណាក់កាល ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ចាប់តាំងពីការគ្រប់គ្រងគុណភាពវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច។
សេវាកម្មល្អប្រកបដោយទំនួលខុសត្រូវ
ការផ្ដល់សេវាកម្មមានភាពងាយស្រួល និងភាពរីកចម្រើនដល់អតិថិជន គឺជាគោលដៅចំបងរបស់ក្រុមហ៊ុនភ្នំពេញប្លាស្ទិចប្រូដាក់។ រោងចក្រយើងខ្ញុំមានក្រុមអ្នកបច្ចេកទេសដែលមានជំនាញខ្ពស់ ក្នុងការប្រឹក្សាផ្ដល់យោបល់ និងផ្ដល់ជូនសេវាកម្មជាទីគាប់ចិត្តជូនអតិថិជន។ រីឯការដឹកជញ្ជូនក៏មានភាពរហ័ស និងជឿទុកចិត្ដបាន។
ចក្ខុវិស័យ និងបេសកកម្ម
ក្រុមហ៊ុនភ្នំពេញប្លាស្ទិចប្រូដាក់យើងខ្ញុំមានការប្ដេជ្ញាយ៉ាងមុតមាំក្នុងការបំពេញរាល់តម្រូវការរបស់អតិថិជន។ ជាពិសេសយើងបាននិងកំពុងផលិតរាល់នូវប្រភេទទុយោប៉ូលីអេទីឡែន ដែលមានគ្រប់ទំហំ គ្រប់សំពាធ ស្របតាមស្តង់ដាគុណភាពអន្ដរជាតិ(ISO9001:2015 និង ISO:4427) និងស្ដង់ដាម៉ាឡេស៊ី (MS:1058)។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនភ្នំពេញប្លាស្ទិចប្រូដាក់ក៏បាននាំចូលនូវផលិតផលគ្រឿងតំណ និងផលិតផលផ្សេងៗទៀតផងដែរ។ ដូចនេះយើងមានភាពជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុនភ្នំពេញប្លាស្ទិចប្រូដាក់ នឹងនាំមកនូវភាពជោគជ័យដល់មុខជំនួញលោកអ្នក។
OUR BIG COMMUNITY
CLARK GEYBAL
Chief Finance Officer
Construction differs from manufacturing in that manufacturing typically involves mass production of similar items without a purchaser.
SERENA TOMAS
Founder & CEO
Construction as an industry comprises six to nine percent of the gross domestic product of developed countries. In general, there are three sectors of construction.
SIMONA BLACK
Administrator
Construction as an industry comprises six to nine percent of the gross domestic product of developed countries. In general, there are three sectors of construction.
DAVID CLARKSON
Construction engineer
Construction as an industry comprises six to nine percent of the gross domestic product of developed countries. In general, there are three sectors of construction.